អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការបដិសេដចំពោះព័ត៌មានរបស់សារព័ត៌មាននគរធំ ដែលបានផ្សព្វផ្សាយដោយគ្មានប្រភពច្បាស់លាស់
May 10, 2019    អ្នកទស្សនា :

  នៅថ្ងៃសុក្រ ៧ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើការបដិសេដចំពោះសារព័ត៌មាននគរធំ ដែលបានចុះផ្សាយនៅថ្ងៃសុក្រទី១០ ខែឧសភាឆ្នាំ២០១៩នេះ ដែលមានលេខ ២០២៧  ហើយមានចំណងជើងថា ៖ ប្ដីទីប្រឹក្សាសម្ដេចស ខេង រត់តាមស្រីថ្មី ប្រពន្ធហៅមកដោះស្រាយបញ្ចប់ស្នេហ៍។ ដោយក្នុងអត្ថបទនេះបានបញ្ជាក់ថាលោក ហេង ពិសិដ្ឋ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធថា លោក ហេង ពិសិដ្ឋ មិនមានឈ្មោះជាទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជានេះទេ។ 
ដូចនេះលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃស្នើដល់សារព័ត៌មាន នគរធំ ត្រូវធ្វើការផ្សាយកែតម្រូវឡើងវិញ ដើម្បីកុំឲ្យមានការយល់ច្រឡំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងសំណូមពរដល់សារព័ត៌មានអង្គរធំ សូមធ្វើការសិក្សាស្រាវជ្រាវប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងថ្លឹងថ្លែងឲ្យបានច្បាស់លាស់មុនធ្វើការចេញផ្សាយព័ត៌មាន៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ