លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ឆ្នាំ២០១៩ និងលើកទិសដៅបន្ត
May 10, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្ត របស់លេខាធិការដ្ឋាន គ.ប.ផ.ក ក្រោមអធិបតី ឯកឧត្តម ឧត្តមសេនីយ៏ឯក លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅសាលប្រជុំអគារ W នៃក្រសួងមហាផ្ទៃ។

      កិច្ចប្រជុំនេះមានការអញ្ញើញចូលរួមពី ក្រុមការងារប្រតិបត្តិការ អនុប្រធានលេខាធិការដ្ឋាន នាយ-នាយរងការិយាល័យ និងមន្ត្រី នៃលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយជាច្រើនរូបផងដែរ។

      ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៏ឯក លីវ សុផាណារិទ្ធិ ក៏បានផ្តល់មតិណែនាំដល់មន្ត្រីក្រោមឪវាទ ឲ្យខិតខំពង្រឹងសមត្ថភាពការងារជំនាញ តាមរយៈការបណ្តុះបណ្តាល ក្រៅប្រទេស ក្នុងប្រទេស និងការចុះប្រតិបត្តិការ សហការជាមួយសមត្ថិកិច្ចពាក់ពន្ធ័ក្នុងការចុះត្រួតពិនិត្យ បទល្មើសផលិតផលក្លែងក្លាយ-ខុសច្បាប់ដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ឲ្យបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់៕ រតនា

ប្រភព៖ លេខាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ